មានប្រសិទ្ធភាពចាប់ពី៖ 01.03.2018
បានធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 04.07.2025
គោលការណ៍ឯកជនភាពនេះ រៀបរាប់អំពីខនិងលក្ខខណ្ឌទូទៅពាក់ព័ន្ធនឹងកម្មវិធី 1xBet MobCash ហើយក៏ពិពណ៌នាអំពីរបៀបប្រមូលយក ប្រើប្រាស់ និងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនផងដែរ។
អំពីកម្មវិធី
កម្មវិធីភ្នាក់ងាររបស់ 1xBet MobCash មានបំណងក្នុងការទាក់ទាញអ្នកទិញសិទ្ធិធ្វើអាជីវកម្មបន្ត ដែលយកប្រាក់ពីអតិថិជនរបស់ 1xBet ដើម្បីបញ្ចូលប្រាក់ទៅក្នុងសមតុល្យគណនីរបស់អតិថិជន នៅលើគេហទំព័រ ឬកម្មវិធីម៉ូបាលអេបរបស់ក្រុមហ៊ុន។
ភ្នាក់ងារធ្វើបែបនេះ ជាថ្នូរនឹងការទទួលបានប្រាក់កម្រៃជើងសាពីប្រតិបត្តិការណាមួយដែលបានបញ្ចប់រួច។ ម្ចាស់ដើមអាជីវកម្ម មិនផ្តល់សំណងហិរញ្ញវត្ថុណាមួយដល់ភ្នាក់ងារទេ។
ភ្នាក់ងារនឹងទទួលបានការជូនដំណឹងអំពីការផ្លាស់ប្តូរណាមួយចំពោះលក្ខខណ្ឌទាំងនេះ។
និយមន័យសំខាន់ៗ
ម្ចាស់ដើមអាជីវកម្ម – កម្មវិធីភ្នាក់ងាររបស់ 1xBet MobCash
អ្នកទិញសិទ្ធិធ្វើអាជីវកម្មបន្ត ឬភ្នាក់ងារ – ម្ចាស់ EPOS ឬបណ្តាញ EPOS ដែលជាដៃគូសហការរបស់ក្រុមហ៊ុន
ក្រុមហ៊ុន – ក្រុមហ៊ុនភ្នាល់ 1xBet
EPOS – ជាកន្លែងដែលប្រតិបត្តិការហិរញ្ញវត្ថុណាមួយត្រូវបានធ្វើឡើង
អតិថិជន – អ្នកប្រើប្រាស់ 1xBet
លក្ខខណ្ឌទូទៅ / ការដាក់កំហិត
ដើម្បីធ្វើជាភ្នាក់ងារឱ្យម្ចាស់ដើមអាជីវកម្ម អ្នកត្រូវតែមានអាយុ 18 ឆ្នាំ ឬច្រើនជាងនេះ ឬមានអាយុពេញច្បាប់ នៅក្នុងដែនយុត្តាធិការរបស់អ្នក (នៅកន្លែងដែលមានអាយុលើសពី 18 ឆ្នាំ)។ ភ្នាក់ងារយល់ព្រមតាមលក្ខខណ្ឌរបស់ម្ចាស់ដើមអាជីវកម្ម។
ភ្នាក់ងារអាចបង្កើតគណនីបានតែមួយ (1) ប៉ុណ្ណោះ ដោយមានប្រាក់ចំណូលគ្មានដែនកំណត់។
ភ្នាក់ងារមិនអាចប្រើប្រាក់នៅក្នុងគណនីធ្វើការរបស់ពួកគេដើម្បីដកប្រាក់ឈ្នះ ឬបញ្ចូលទឹកប្រាក់ទៅក្នុងសមតុល្យគណនីផ្ទាល់ខ្លួនរបស់ពួកគេបានឡើយ។ ច្បាប់នេះ អនុវត្តចំពោះភ្នាក់ងារដែលបានចូលរួមក្នុងកម្មវិធីនេះ បន្ទាប់ពីថ្ងៃ {01/01/2024}។ ភ្នាក់ងារដែលបានចុះឈ្មោះមុនកាលបរិច្ឆេទនេះ អាចប្រើប្រាស់ EPOS របស់ពួកគេដោយគ្មានការដាក់កំហិតលើសកម្មភាពផ្ទាល់ខ្លួនរបស់ពួកគេនៅលើផ្លេតហ្វម 1xBet ឡើយ។
ចំនួនប្រាក់កម្រៃជើងសាសម្រាប់ប្រតិបត្តិការដែលបានបញ្ចប់ ត្រូវកំណត់ដោយអត្រាបច្ចុប្បន្ន នៅពេលភ្នាក់ងារថ្មីមួយបានចុះឈ្មោះរួច។
ការផ្ទៀងផ្ទាត់អត្តសញ្ញាណ
ដោយអនុលោមតាមគោលការណ៍ស្តីពីការប្រឆាំងការសម្អាតប្រាក់ (AML) របស់ក្រុមហ៊ុន ម្ចាស់ដើមអាជីវកម្មនឹងធ្វើការត្រួតពិនិត្យដំបូងលើអត្តសញ្ញាណរបស់ភ្នាក់ងារ។ វិសាលភាពនៃការត្រួតពិនិត្យទាំងនេះ នឹងអាស្រ័យលើកម្រិតនៃហានិភ័យដែលអាចកើតមាន និងកត្តាផ្សេងទៀត។
ក្នុងអំឡុងដំណើរការនៃការចុះឈ្មោះនេះ ភ្នាក់ងារត្រូវផ្តល់ព័ត៌មានដូចខាងក្រោមនេះទៅឱ្យម្ចាស់ដើមអាជីវកម្ម៖
ឈ្មោះពេញ
អាសយដ្ឋានស្នាក់នៅបច្ចុប្បន្ន
អាសយដ្ឋានអ៊ីមែលបច្ចុប្បន្ន
លេខទូរសព្ទបច្ចុប្បន្ន
ឈ្មោះអ្នកប្រើប្រាស់ Telegram ឬ WhatsApp
ព័ត៌មានលម្អិតីប័ណ្ណបើកបរ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន
ច្បាប់ចម្លងនៃឯកសារដូចតទៅនេះ៖ លិខិតឆ្លងដែន (ទំព័ររូបថត) ឬអត្តសញ្ញាណប័ណ្ណ (ទាំងសងខាង) ឬប័ណ្ណបើកបរ (ទាំងសងខាង) ឬទម្រង់ផ្សេងទៀតនៃឯកសារបញ្ជាក់អត្តសញ្ញាណ ដែលផ្តល់ដោយស្ថាប័នរដ្ឋាភិបាល និងបង្ហាញពីឈ្មោះពេញ ថ្ងៃខែឆ្នាំកំណើត និងរូបថតរបស់ម្ចាស់ឯកសារ
ការថតសែលហ្វីជាមួយឯកសារបញ្ជាក់អត្តសញ្ញាណដែលដាក់នៅកម្ពស់ត្រឹមមុខ ហើយរូបថត ព្រមទាំងព័ត៌មានលម្អិតរបស់ម្ចាស់គណនី ត្រូវតែអាចមើលឃើញច្បាស់
ម្ចាស់ដើមអាជីវកម្ម រក្សាសិទ្ធិក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណតាមវីដេអូខល ប្រសិនបើមានការសង្ស័យអំពីអត្តសញ្ញាណរបស់ភ្នាក់ងារ។
តួនាទីរបស់ភ្នាក់ងារ
់ភ្នាក់ងារមានតួនាទីធ្វើការដាក់ប្រាក់ និងដកប្រាក់ឈ្នះជំនួសមុខឱ្យអតិថិជនរបស់ក្រុមហ៊ុន។
ភ្នាក់ងារអាចនឹងត្រូវគេសង្ស័យថាបានប្រព្រឹត្តអំពើឆបោកលើក្រុមហ៊ុន ឬមានការជាប់ពាក់ព័ន្ធនឹងអតិថិជនដែលបានប្រព្រឹត្តអំពើឆបោកទៅលើក្រុមហ៊ុន រួមទាំង៖
ការជូនដំណឹងអំពីការទូទាត់ប្រាក់ក្លែងក្លាយ
ការមានគណនីច្រើន
ការដាក់ភ្នាល់ជំនួសមុខឱ្យភាគីទីបី
ការប្រើប្រាស់កម្មវិធីស្វ័យប្រវត្តិដើម្បីដាក់ភ្នាល់
ការចូលរួមក្នុងការភ្នាល់ដោយឆ្លៀតរកកម្រៃពីនោះ
ការដាក់ភ្នាល់លើសពីដែនកំណត់ដែលក្រុមហ៊ុនបានកំណត់
ការបំពានលើកម្មវិធីលើកទឹកចិត្តអតិថិជនជាម៉ូយប្រចាំ
ប្រសិនបើមានការបំពានណាមួយទៅលើចំណុចដែលបានរៀបរាប់ នោះម្ចាស់ដើមអាជីវកម្ម រក្សាសិទ្ធិក្នុងការបញ្ចប់សកម្មភាពឆបោកទាំងនេះដោយ៖
ការប្លុក EPOS របស់ភ្នាក់ងារ ដោយមិនមានការព្រមាន ប្រសិនបើភ្នាក់ងារបានបង្កការខូចខាតធ្ងន់ធ្ងរដល់ក្រុមហ៊ុន
ការចេញសេចក្តីព្រមាន និងដកប្រាក់កម្រៃជើងសទុក
ការប្លុក EPOS របស់ភ្នាក់ងារ ដោយមិនមានការបង្វិលសងប្រាក់វិញ ប្រសិនបើមានការបំពានម្តងហើយម្តងទៀត
ភ្នាក់ងារមិនទទួលខុសត្រូវចំពោះការរំលោភលើលក្ខខណ្ឌរបស់ក្រុមហ៊ុនដោយភាគីអតិថិជនទេ ហើយទទួលខុសត្រូវចំពោះតែការអនុលោមតាមលក្ខខណ្ឌបច្ចុប្បន្នប៉ុណ្ណោះ។ ប្រសិនបើក្រុមហ៊ុនឈប់បង្កក/បង្កកគណនីរបស់អតិថិជន ដែលបានបញ្ចូលទឹកប្រាក់របស់ពួកគេតាមរយៈភ្នាក់ងារ នោះក្រុមហ៊ុនអាចនឹងជូនដំណឹងដល់ភ្នាក់ងារនោះអំពីលេខ ID របស់អតិថិជនដែលបានលើកឡើង។
អតិថិជនដែលបញ្ចូលទឹកប្រាក់របស់ពួកគេតែតាមរយៈភ្នាក់ងារ EPOS ណាមួយ អាចដកប្រាក់ឈ្នះរបស់ពួកគេបានតែតាមរយៈ 1xBet MobCash ប៉ុណ្ណោះ។ នឹងមានវិធីសាស្ត្រដកប្រាក់ផ្សេងទៀត ប្រសិនបើអតិថិជនបានដាក់ប្រាក់យ៉ាងតិចមួយ (1) ដង ដោយប្រើវិធីផ្សេងក្រៅពី 1xBet MobCash។
ម្ចាស់ដើមអាជីវកម្ម រក្សាសិទ្ធិក្នុងការផ្អាក EPOS របស់ភ្នាក់ងារ ប្រសិនបើមានការសង្ស័យណាមួយទាក់ទងនឹងភាពស្មោះត្រង់ និងភាពអាចជឿទុកចិត្តបានរបស់ភ្នាក់ងារ។ ការផ្អាកនេះនឹងបន្តអនុវត្តរហូតដល់ចប់ការត្រួតពិនិត្យសេវាកម្មសុវត្ថិភាពរបស់ក្រុមហ៊ុន។ ក្នុងអំឡុងពេលត្រួតពិនិត្យនេះ យើងអាចប្រើការកំណត់អត្តសញ្ញាណតាមរយៈវីដេអូនៅពេលវេលាណាមួយដែលមានការព្រមព្រៀងគ្នាជាមួយភ្នាក់ងារ។ ក្នុងករណីមានការបដិសេធមិនព្រមផ្ទៀងផ្ទាត់អត្តសញ្ញាណតាមវីដេអូម្តងហើយម្តងទៀត ដែលនាំឱ្យការផ្ទៀងផ្ទាត់អត្តសញ្ញាណតាមវីដេអូមិនអាចបញ្ចប់ទៅបានក្នុងរយៈពេល 7 ថ្ងៃធ្វើការ ដោយសារតែកំហុសរបស់ភ្នាក់ងារ ដូច្នេះ គណនីរបស់ភ្នាក់ងារ នឹងត្រូវប្លុកចោលរហូតដល់មានការផ្ទៀងផ្ទាត់អត្តសញ្ញាណតាមវីដេអូ។
ប្រសិនបើផ្នែកសេវាកម្មសុវត្ថិភាពរកឃើញថា ភ្នាក់ងារបំពានច្បាប់ ដូច្នេះ គណនីរបស់ភ្នាក់ងារនោះ នឹងត្រូវប្លុកចោល។ ភ្នាក់ងារនឹងទទួលបានការជូនដំណឹងអំពីលក្ខណៈនៃការបំពាននេះ ហើយទឹកប្រាក់នឹងមិនត្រូវប្រគល់ជូនទៅ EPOS របស់ពួកគេវិញឡើយ។
ក្រុមហ៊ុនមិនផ្តល់ព័ត៌មានណាមួយអំពីអតិថិជនដែលប្រើប្រាស់ EPOS របស់ពួកគេទៅដល់ភ្នាក់ងារទេ លើកលែងតែស្ថានភាពអតិថិជន (“សកម្ម” ឬ “បង្កក”)។
ការប្រាស្រ័យទាក់ទងណាមួយរវាងម្ចាស់ដើមអាជីវកម្ម និងភ្នាក់ងារ ត្រូវធ្វើឡើងផ្ដាច់មុខតាមរយៈបណ្តាញទំនាក់ទំនងផ្លូវការ ដូចមានបង្ហាញនៅលើគេហទំព័ររបស់កម្មវិធី។
របៀបដែលយើងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក
យើងបញ្ជូនសំណើរបស់អ្នកបន្តទៅអ្នកគ្រប់គ្រងផ្នែកសេវាផ្ដល់ជំនួយគាំទ្រ 1xBet MobCash របស់យើង ហើយផ្តល់ចម្លើយចំពោះសំណើទាំងនេះ។ យើងរក្សាទុកសំណើនៅក្នុងមូលដ្ឋានទិន្នន័យរហូតដល់សំណើទាំងនោះត្រូវបានដោះស្រាយរួច។ យើងផ្ញើព័ត៌មានអាប់ដេតអំពីស្ថានភាពនៃសំណើរបស់អ្នក។
ការផ្ទេរទិន្នន័យ និងសុវត្ថិភាព
យើងមិនចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកជាមួយភាគីទីបីឡើយ។ ទិន្នន័យរបស់អ្នកមានផ្ដល់ជូនសម្រាប់តែអ្នកគ្រប់គ្រងផ្នែកផ្ដល់ជំនួយគាំទ្រអតិថិជនរបស់យើងនៅពេលដំណើរការសំណើប៉ុណ្ណោះ និងចំពោះក្រុមហ៊ុនផ្តល់សេវាបច្ចេកទេសរបស់យើងក្រោមលក្ខខណ្ឌរក្សាការសម្ងាត់យ៉ាងតឹងរ៉ឹង។
ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ត្រូវបានរក្សាទុកក្នុងមូលដ្ឋានទិន្នន័យដែលមានសុវត្ថិភាព។ យើងប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបង្អស់ ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកមិនឱ្យមានការចូលទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាតឡើយ។
ការរក្សាទុកទិន្នន័យ
យើងរក្សាទុកសំណើរបស់អ្នកនៅលើឯកសាររយៈពេល 30 ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទនៃការដោះស្រាយ បន្ទាប់មក សំណើនោះនឹងត្រូវលុបដោយស្វ័យប្រវត្តិ។ សំណើដែលបានលុបរួច អាចទាញយកមកវិញបាន ដោយទាក់ទងទៅអ្នកជំនាញផ្នែកផ្ដល់ជំនួយគាំទ្រអតិថិជន 1xBet MobCash របស់យើង។
ការផ្លាស់ប្តូរចំពោះគោលការណ៍ឯកជនភាពនេះ
គោលការណ៍ឯកជនភាពនេះ អាចនឹងត្រូវធ្វើបច្ចុប្បន្នភាពម្ដងម្កាល ហើយកាលបរិច្ឆេទដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយ នឹងត្រូវបង្ហាញនៅក្រោម “បានធ្វើបច្ចុប្បន្នភាពចុងក្រោយ”។ ប្រសិនបើអ្នកបន្តប្រើអេបរបស់ 1xBet MobCash បន្ទាប់ពីការអាប់ដេតនេះ នោះមានន័យថា អ្នកយល់ព្រមទទួលយកការផ្លាស់ប្តូរទាំងនោ។